
• SUSTAINABLE • NATURAL • BIODEGRADABLE •
+855 (0)85 428 089 | +855 (0)10 546 425 | +855 (0)71 333 2122
យើងត្រូវបានឧទ្ទិសដល់ការបន្តការយល់ដឹងនិងការអនុវត្តបច្ចេកវិទ្យាសត្វល្អិតនៅទូទាំងពិភពលោកហើយបានបន្តបង្កើតក្រុមជំនាញនៃឧស្សាហកម្មឈានមុខគេលើមុខងារជាច្រើន។ យើងមានទំនុកចិត្តអំពីអនាគតនៃបច្ចេកវិទ្យារបស់យើង ហើយប្តេជ្ញាចិត្តក្នុងការបន្តដំណើរការ និងផលិតផលរបស់យើងដើម្បីបង្កើនប្រសិទ្ធភាពរោងចក្រនិងផលប៉ះពាល់របស់យើង។


បង្កើតឡើងដោយសហគ្រិនវ័យក្មេង ៣ រូប Ruy Reach BSF Cambodia ត្រូវបានបង្កើតឡើងតាមរយៈ American Art Incubator-Cambodia ដែលផ្តោតលើបរិស្ថានប្រកបដោយចីរភាពចាប់តាំងពីឆ្នាំ ២០១៧ ។
ដោយដឹងអំពីបញ្ហាធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាក្រុម Plastic Commune បានចាប់ផ្តើម ដែលផ្តោតលើការដោះស្រាយបញ្ហាសំរាមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី និងជួយអប់រំប្រជាជនឱ្យទទួលបានកន្លែងស្អាត និងរស់នៅប្រសើរជាងមុន។
ខណៈដែលចំណាយពេលភាគច្រើនរបស់ពួកគេ ដើម្បីជួយប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ ពួកគេបានចែករំលែកគំនិតរបស់ពួកគេដោយជោគជ័យតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលផ្តល់ឱកាសដល់ពួកគេដើម្បីជួបជាមួយសមាជិកអង្គការផ្សេងទៀត ដែលជួយណែនាំពួកគេនិងជួយពួកគេអោយសម្រេចគោលដៅ។
ដោយសហការជាមួយក្រុមនិស្សិតមកពីរដ្ឋតិចសាស កាលពីខែកក្កដាឆ្នាំ ២០១៩ គំនិតនេះបានវិវត្តទៅជាផែនការអាជីវកម្មបែបសេដ្ឋកិច្ច ដែលមានសក្តានុពលយូរអង្វែង ដែលអាចកែលម្អបញ្ហាកាកសំណល់អាហារនៅក្នុងប្រទេសតាមរយៈការប្រើប្រាស់សត្វល្អិតBSF សម្រាប់បំលែងកាក់សំណល់តាមបែបធម្មជាតិដោយមិនផលប៉ះពាល់ដល់បរិស្ថាន។
ផ្អែកលើការសិក្សាស្រាវជ្រាវលើសត្វល្អិតBSF បានបង្ហាញថា មិនត្រឹមតែសន្សំសំចៃ និងមានប្រសិទ្ធភាពប៉ុណ្ណោះទេប៉ុន្តែសត្វល្អិតBSF ក៏មានតួនាទីសំខាន់សម្រាប់ផលិតជាចំណីសត្វសត្វ ដែលមានប្រូតេអ៊ីនខ្ពស់ និងមានអត្ថប្រយោជន៍នៅក្នុង កសិដ្ឋានចិញ្ចឹមត្រី កសិដ្ឋានចិញ្ចឹមមាន់ និងសត្វចិញ្ចឹមផ្សេងៗផងដែរ។
ឈ្មោះ រុយរាជ មានន័យថា ស្ដេចរុយ ដែលបានធ្វើអោយប្រជាពលរដ្ឋមានសុខភាពល្អ រីករាយ រុងរឿង និងរីកចម្រើន។
ប្រវត្ដិរបស់យើង


Hunsopheary Hun – BS Physics
ហ៊ុល ហ៊ុនសុភារី- បរិញ្ញាប័ត្ររូបវិទ្យា
មកពីខេត្តតាកែវ បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នាងបានចំណាយពេលលើសពី ៣ ឆ្នាំធ្វើការនៅក្នុងវិស័យថាមពល ជាវិស្វករអោយក្រុមហ៊ុនសូឡាមួយ បន្ទាប់ពីបញ្ចប់ការសិក្សា។
នាងមានចំណង់ចំណូលចិត្តក្នុងការស្វែងរក និងរៀនអ្វីៗដែលថ្មីសំរាប់នាង មូលហេតុនេះហើយដែលធ្វើអោយនាងសំរេចចិត្តក្លាចជាសហគ្រិន។
នាងជឿជាក់លើការច្នៃប្រឌិតនិងការសិក្សាជាបន្តបន្ទាប់។ នាងបានចូលរួមក្នុងក្រុមនេះកាលពីឆ្នាំ ២០១៩ ។

Vannat Chhit - BS Mathematics
ឈិត វ៉ាន់ណាត - បរិញ្ញាប័ត្រ គណិតវិទ្យា
បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៤។ ដោយក្ដីស្រលាញ់បរិស្ថាន គាត់មានឱកាសមួយ គម្រោង American Art Incubator in Cambodia ក្នុងឆ្នាំ២០១៧ ដើម្បីចំណែកដោះស្រាយបញ្ហាបរិស្ថាន។ ក្នុងឆ្នាំ២០១៨ គាត់ក៏ជាផ្នែកមួយនៃក្រុមដែលបានសហការជាមួយ World Wide Fund for Nature in Cambodia និងក្រសួងបរិស្ថាន។ ក្នុងឆ្នាំ២០១៨ គាត់ក៏ជាផ្នែកមួយនៃក្រុមដែលបានសហការជាមួយ World Wide Fund for Nature in Cambodia និងក្រសួងបរិស្ថាន។ ឆ្នាំ២០១៩ យើងបានចូលរួមគម្រោងជាមួយក្រុមសិស្ស និងសាស្រ្តាចារ្យ លើបំលែងកាកសំណល់ដោយការប្រើប្រាស់សត្វល្អិត BSF.
ប្រវត្ដិរបស់យើង
